Tuesday, December 18, 2012

Asia New Face Model Contest 2013 in Korean

ប្រកួត​រក​ប្រុស​ស្អាត ​ស្រី​ស្អាត ដើម្បី​ទៅ​ចូលរួម​ប្រកួត នៅ​កូរ៉េ​Pictures ភ្នំពេញ: ក្រុមហ៊ុន Sun Active Ad និង Bite Production បាន​សហការគ្នា​រៀបចំ​កម្មវិធី “Cambodia New Star Model Contest-Face of Cambodia 2013” នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ថោ​ន ក្រោម​វត្តមាន​យ៉ាងច្រើន​កុះករ​ពី​សំណាក់​តារា​សម្តែង តារា​បង្ហាញ​ម៉ូដ និង​អ្នកសារព័ត៌មាន​ជាច្រើន​។ បេក្ខជន និង​បេ​ក្ខ​នារី​ទាំងអស់ ដែល​ចូលរួម​ជា​បេក្ខភាព​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ សុទ្ធសឹង​ជាតា​រា​បង្ហាញ​ម៉ូដ​នៃ​ក្រុម Sun Super Models Cambodia ដែលជា​ក្រុម​បង្ហាញ​ម៉ូដ​កំពុង​ល្បីល្បាញក្នុងប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១២​។​

​លោក ម៉ែន និមល​រតន៍ នាយក​គ្រប់គ្រង​ទូទៅ​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹងថា “​កម្មវិធី Cambodia New Star Model Contest-Face of Cambodia 2013 ត្រូវបាន​រៀបចំឡើង ដើម្បី​ជ្រើស​រើសយក​បេ​ក្ខ​នារី​ជ័យលាភី១​រូប ទៅ​ចូលរួម​ក្នុង​កម្មវិធី Miss Tourism International 2012 នៅ​ប្រទេស​ម៉ាឡេស៊ី និង​បេក្ខជននិង​បេ​ក្ខ​នារី​ជ័យលាភី ២​រូប​ទៀត ទៅ​ចូលរួម​ក្នុង​កម្មវិធី Asia New Face Model Contest 2013 នៅ​ប្រទេស​កូរ៉េ​។ នេះ​ជា​ជំ​ហាន​ថ្មី​មួយទៀតក្នុងការ​ផ្តល់ឱកាស​ឲ្យ​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ យើងបានបង្ហាញ​វត្តមាន​នៅលើ​ឆាក​អន្តរជាតិ​”​។​

​កម្មវិធី​មួយ​នេះ អាច​ដំណើរការ​ទៅបាន​ដោយមាន​ការឧបត្ថម្ភ​ធំ​ពី Cosmetic L’Oréal និង​ហាង​កែ​សម្ផស្ស Slim Beauty House និង​សហការ​ឧបត្ថម្ភ​ដោយ​ហាង​កាត់ដេរ​ធា​រិ​កា​ដើម ហាង​កាត់ដេរ La Female ទឹក​ផ្លែឈើ​ម៉ា​រី ហាង​ថតរូប I Photo ហាង​កាត់ដេរ​ខ្មែរ​ឌី​ហ្សា​ញ និង​មជ្ឈមណ្ឌល​កម្សាន្ត ថោ​ន​។​

​ចំពោះ​កម្មវិធី Cambodia New Star Model Contest វិញ មានការ​ចូលរួម​ដាក់​ពិន្ទុ​ពី​សំណាក់​គណៈកម្មការ ដែលមាន​បទពិសោធន៍​ខ្ពស់ និង​ជា​តំណាង​មកពី​ក្រសួង​វប្បធម៌ តំណាង​មកពី​ប្រទេស​កូរ៉េ និង​លោកស្រី សុន ស្រីមុំ (​អតីត​បេក្ខភាព Miss World ឆ្នាំ​២០០៦) ជាដើម​។​

​គួរ​បញ្ជាក់ដែរថា កម្មវិធី  Miss Tourism International តែងតែមាន​រៀបចំ​កម្មវិធី Asia New Face Model Contest គឺជា​កម្មវិធី​ប្រកួត​ជ្រើសរើស​តារា​បង្ហាញ​ម៉ូដ​ដ៏​ធំ​មួយ​ផងដែរ ដែល​តែងតែ​មានការ​រៀបចំឡើង​ជា​រៀងរាល់​ដើមឆ្នាំ​នៅ​ប្រទេស​កូរ៉េ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន​១៦ នៅ​ទ្វីបអាស៊ី​។ ទាំងនេះ​គឺជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​មានឱកាស​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជ្រើសរើស​តារា​បង្ហាញ​ម៉ូដ​តំណាង​ប្រទេស ទៅ​ចូលរួម​កម្មវិធី​ច្រ​កួត​នៅ​ប្រទេស​ទាំងពីរ​នេះ​។​

​សូម​រំឭកថា ក្រុម Sun Super Models Cambodia ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១០​។ ចាប់តាំងពី​បង្កើតឡើង​រហូតមកដល់​ពេលនេះ Sun Super Models Cambodia តែងតែមាន​ឱកាស​ចូល​រួម​បង្ហាញមុខ​នៅតាម​កម្មវិធី​ធំៗ​លំដាប់​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា​កម្មវិធី​បង្ហាញ​ម៉ូដ​នៅ​ប្រទេស​វៀតណាម​ចំនួន ២​លើក កម្មវិធី​បុណ្យ​ឆ្នេរ និង​កម្មវិធី Manhunt International 2012 ដែលមាន​ការចូលរួម​ពី​សំណាក់​ប្រទេស​ចំនួន​៥៥ ជាដើម​៕​

0 comments:

Post a Comment