តាមមិត្តភក្តិដែលដេកក្បែរ ជនរងគ្រោះ បានរៀបរាប់ថា កាលពីព្រលប់ ជនរងគ្រោះ និងមិត្ត៧នាក់ទៀត មានការហូបចុកជាមួយ សន្តិសុខដូចគ្នា និង មាន ផឹកស្រាសអស់ ៥លីត្រផងដែរ ប៉ុន្តែជនរងគ្រោះ បានហូបស្រាបន្តិច រួចក៏ចូលទៅដេកមុនគេ។ រហូតដល់ម៉ោង១០យប់ ក៏បែកគ្នាទៅ តាម គោលដៅ រៀងៗខ្លួន និងមិនបានចាប់ អារម្មណ៍ទៅលើជនរងគ្រោះ នោះទេ ។ លុះម៉ោង ៥និង៣០នាទី ដៃខ្ញុំបានប៉ះស្មា ជនរងគ្រោះ ដោយសាច់ជន រងគ្រោះត្រជាក់ពេក ខ្ញុំបានដាស់ជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ មិនដឹងស្លាប់ពីពេលណានោះទេ ហើយក៏បានទៅ រាយ ការណ៍ នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីពិនិត្យ។
ក្រោយពេលសមត្ថកិច្ច នគរបាលជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច្ឆិយរួច សន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយខ្យល់គប្រាកដមែន ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបាន ប្រគល់ឲ្យឪពុកម្តាយយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ខេត្តកំពង់ស្ពឺ។
ពី៖ lookingtoday
0 comments:
Post a Comment