ខាងក្រោមនេះជាពត៌មានដែលបានចុះផ្សាយមុននេះ ៖
ប៉ុន្មានថ្ងៃមកនេះ មានវេបសាយជាច្រើន បានរាយការណ៍ទាក់ទងនឹងប៉ុស្ត៍ទូរទស្សន៍ Nippon Television របស់ប្រទេសជប៉ុន ដែលកំពុងបិទបាំង ពីការធ្លាក់ថាសហោះ (UFO) នៅជិតកោះ អូគីណាវ៉ា (Okinawa) ដោយមានការផ្សាយនូវរូបថតរបស់ ថាសហោះ ដែលបានធ្លាក់នោះផងដែរ។
យោងតាមប្រភពត៌មានរបស់គេហទំព័រ ហាហ្វីងតុនផុស បានឲ្យដឹងថា ថាសហោះនោះ (UFO) ត្រូវបានក្រុមការងារ សារពត៌មាន ប៉ូលីស និង រថយន្តសង្គ្រោះបន្ទាន់ ប្រទះឃើញ ហើយបានធ្លាក់ លិចចូលទៅក្នុងទឹក នៅជិតកោះ អូគីណាវ៉ា កាលពីថ្ងៃទី ៤ ខែធ្នូ កន្លងទៅនេះ។ យ៉ាងណាមិញ មានសាក្សីជាច្រើនបានឃើញ នូវហេតុការណ៍នេះ ហើយរូបថត ដែលបង្ហាញពីថាសហោះដែលបានលិច ចូលទៅក្នុងទឹកនេះ ត្រូវបានថតដោយក្រុមទាហ៊ានជើងទឹករបស់ប្រទេសជប៉ុន ដែលប្រចំាការនៅជិតទីនោះ។
តាមសំដីរបស់ទាហ៊ានជើងទឹកម្នាក់ បានឲ្យដឹងថា រូបថតមួយនេះ យើងចង់បង្ហាញឲ្យពិភពលោកដឹង ហើយវាក៏ជាភស្តុតាង សំរាប់ការអះអាង ពីសំណាក់អ្នកដែលបានឃើញផ្ទាល់ភ្នែក រស់នៅកោះ Okinawa ផងដែរ។ គាត់បានបន្ថែមទៀតថា ពួកគេនឹងចំណាយពេល ក្នុងការយកថាសហោះដែលបានលិច មួយនេះឡើងមកលើគោកវិញអោយបាន ហើយនឹងការពារវា ឲ្យបានល្អតាមតែអាចធ្វើទៅបាន។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ពី៖ khmerload
0 comments:
Post a Comment