Thursday, December 13, 2012

ស្លាបសត្វប្រវែង ៥សម ស្តិតនៅក្រោមស្បែកថ្ពាល់ របស់ក្មេងស្រី

ក្មេងស្រីអាយុ៧ខែម្នាក់ ត្រូវបានឪពុកម្តាយរបស់នាង ព្រួយបារម្ភ និងយកទៅមន្ទីពេទ្យ កាលពីពេលថ្មីៗនេះ ក្រោយពេលបរិវេណក្រោមថ្គាម របស់នាងប៉ោងឡើង មានទំហំប៉ុនមួយកាកមាសកន្លះ ហើយមានមុនមួយ នៅចំចំនុចកំពូលនៃ បរិវេណហើមនោះ ។ បន្ទាប់ពីការការធ្វើ រោគសញ្ញាវិភាគជំងឺឆ្លងមួយ លោកវេជ្ជបណ្ឌិត ជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានរកឃើញ ស្លាបសត្វពណ៌ខ្លៅ មានប្រវែង៥សង់ទីម៉ែត្រ នៅពីក្រោមស្បែករបស់ កុមារី Mya Whitting ។
លោក Aaron និង Emma Whittington ដំបូងយកកូនស្រីអាយុជិត ៧ខែរបស់ខ្លួនទៅមណ្ឌលសុខភាព សំរាប់ព្យាបាលនៅក្នុងតំបន់ Hutchinson ក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ក្រោយពេលបរិវេណក្រោមថ្គាម របស់នាងចាប់ហើមឡើង។ ពួកគេទាំងពីរនាក់ប្តីប្រពន្ធបានគិតថា កូនស្រីតូចរបស់ខ្លួន ហើមកូនកណ្តុរហើយគ្រូពេទ្យ បានឲ្យថ្នាំអង់ទីបីយ៉ូទិច និង ឲ្យគ្រួសារពួកគេត្រឡប់មកផ្ទះវិញ។
ពួកគេទាំងពីរបាននិយាយថា យាយរបស់ Mya បានយកនាងត្រឡប់ទៅមន្ទីពេទ្យវិញ បន្ទាប់ពីមុនបានចេញលើ ចំនុចហើមកាន់តែធំទំហំ ប៉ុនកាត់មាសនោះ ។ គ្រូពេទ្យបានជួសបំបែកមុន ដើម្បីបង្ហូរទឹក និងគូសំគាល់នៅលើមុខនាង ត្រង់កន្លែងហើមដើម្បីវាស់ទំហំថា តើវាហើមទៀតឬយ៉ាងណា? ចំណែកឯការព្យាបាលដោយ ថ្នាំអង់ទីបីយ៉ូទិកនៅតែបន្ត។ នៅថ្ងៃចន្ទគ្រូពេទ្យម្នាក់ បានកេះក្រម៉មុននោះចេញ ក្រោយមកក៏ធ្វើការសន្និដ្ឋានថា អ្វីដែលលេចឡើង គឺជាខ្សែឬឈើអ្វីម្យ៉ាង។
នៅក្នុងល្ងាចនោះ ម្តាយរបស់ក្មេងស្រីតូច បានសួរថាតើវាជាអ្វី? គ្រូពេទ្យបានពាក់ស្រោមដៃមួយគូ រួចទាញស្លាបសត្វពណ៌ខ្មៅប្រវែង ២អ៉ីញ ចេញពីកន្លែងហើមនៅលើ ថ្ពាល់របស់ក្មេងស្រីនោះ៕
Looking Today
Looking Today
Looking Today
ពី៖ lookingtoday

0 comments:

Post a Comment