កន្លងមកធ្លាប់មានព័ត៌មានលេចឡើងជាហូរហែដែរអំពី smartphone BlackBerry 10 L-Series របស់ RIM រួមជាមួយវីដេអូឃ្លិបខ្លីដែលបង្ហាញអំពីការប្រើប្រាស់ smartphone មួយនេះជាមួយ OS ថ្មី BlackBerry 10 ផងដែរ។ ចំណែកលក្ខណៈសម្បត្តិរបស់វាវិញគេល្បីថា៖ មានបច្ចេកវិទ្យាផ្ទេរទិន្នន័យទំនើប NFC, មានរន្ធសម្រាប់បន្ថែមកាត memory ប្រភេទ microSD, ប្រើស៊ីមកាតប្រភេទ micro-SIM, ថ្មមានកម្រិតថាមពល 1800mAh, មានរន្ធ micro-USB, micro-HDMI វាជាប្រភេទទូរស័ព្ទទំនើបគ្មានប៊ូតុងចុច (អេក្រង់ touch ១០០ភាគរយ)។
គួរបញ្ជាក់ផងដែរថាកន្លងមក លោក Thorsten Heins នាយកប្រតិបត្តិរបស់ RIM ធ្លាប់បានប្រកាសថា ខ្លួនកំពុងធ្វើតេស្ត Smartphone ប្រើប្រព័ន្ធប្រតិបត្តិការ BlackBerry 10 ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទជាង៥០ ទូទាំងពិភពលោករយៈពេលចន្លោះពី ៦០ ទៅ ៩០ថ្ងៃ ដើម្បីត្រៀមចេញលក់ជាផ្លូវការនៅត្រីមាសទី ១ ឆ្នាំ ២០១៣ ខាងមុខ។
យល់ យ៉ាងណាដែរ ជាមួយ smartphone ចេញថ្មី L-Series បូករួមទាំង OS ថ្មី BlackBerry 10 របស់ RIM ខាងលើ? ហើយតើ BB OS 10 ដែលជាVersion ថ្មីចុងក្រោយបង្អស់នេះ អាចដណ្ដើមវិសាលភាពទីផ្សារពី iOS, Android, Windows Phone, Symbian…បានដែរឬទេ?
0 comments:
Post a Comment