Tuesday, December 18, 2012

Sony Xperia Yuga appear, some specs confirmed




smartphone ចេញ​ថ្មី​ដែល​ល្បី​កន្លង​មក​ថាជា អាវុធ​មុត​ស្រួច​របស់ Sony សម្រាប់​ផ្ដួល smartphone កំពូលៗ iPhone 5 និង Galaxy S III ដែល​មាន​ឈ្មោះ​ថា Xperia Yuga នោះ​ ឥឡូវ​នេះ​បាន​លេច​រូប​ជា​បណ្ដើរៗ​រួម​និង​ការ​អះអាង​ពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ហើយ។
បើ​តាម​ប្រភព​ដក់​ស្រង់​មក​បាន​ឲ្យ​ដឹង​ថា Xperia Yuga នេះ​ផ្នែក​ខាង​ខ្នង​របស់​វា​មាន​ផ្ទៃ​រាបស្មើ​ហើយ​ផលិត​ពី​កញ្ចក់​ខ្មៅ​ដូច​ ដែល​ចចាមអារ៉ាម​កន្លង​មក​ធ្លាប់​បាន​លើកឡើង​ដែរ ហើយ​ព្រម​ទាំង​មាន​ shutter key នៅ​ផ្នែក​ចំហៀង​ទូរស័ព្ទ​ផង​ដែរ។ លក្ខណៈ​សម្បត្តិ​របស់ Xperia Yuga នេះ​គេ​ល្បី​ថា មាន​អេក្រង់ LCD ទំហំ ៥អ៊ីញ (1080p), បំពាក់ Qualcomm Snapdragon S4 Pro ដូច​ជា​ប្រភេទ chip មាន​នៅ​លើ smartphone ចេញ​ក្រោយ LG Optimus G និង Nexus 4 ផង​ដែរ។
បើ​តាម​ចចាមអារ៉ាម​កន្លង​មក ​មិន​ទាន់​បាន​ឲ្យ​ដឹង​ពី​កម្រិត​ច្បាស់​ជា resolution ដែល​មាន​នៅ​លើ​អេក្រង់ Xperia Yuga នេះ​នៅ​ឡើយ​ទេ តែ​បាន​ឲ្យ​ដឹង​ពី​ទំហំ​កាមេរ៉ា​ថា​មាន 12MP ឬ 13MP ហើយ​ព័ត៌មាន​ចុង​ក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា​មិន​ដូច្នេះ​ទេ គឺ​មាន​រហូត 16MP។ smartphone ទំនើប​ចុង​ក្រោយ​ពី Sony នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា CES ក្នុង​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក​ និង​នៅ​ក្នុង​សមាជ Mobile World Congress (MWC) ក្នុង​ទីក្រុង​ធំ​ជាង​គេ​លំដាប់​ទី២ Barcelona ប្រទេស​អេស្ប៉ាញ​ដើម​ឆ្នាំ ២០១៣​ ខាង​មុខ៕
រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ smartphone Xperia Yuga ដែល​ល្បី​ញឹកញាប់​ខាង​លើ​នេះ មាន​លក្ខណៈ​សម្បត្តិ​អស្ចារ្យ​យ៉ាង​ណា ដែល​ឈាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន Sony ហ៊ាន​បោះ​សំដី​ថា​នឹង​អាច​ប្រកួតប្រជែង iPhone 5 និង Galaxy S III បាន​នោះ?

0 comments:

Post a Comment