Tuesday, August 6, 2013

ការតំឡើងពុម្ពអក្សរខ្មែរនៅលើ Android Free

ក្រុម​អ្នក​ប្រើប្រាស់​អ៊ែនដ្រយដ៍​កម្ពុជា​ហៅ​កាត់​ថា CAUG ប្រកាស​ជា​សាធារណៈ​ថា ​រាល់​អ្នក​ប្រើប្រាស់​Android Smartphone ទាំង​អស់​ដែល​មិន​ទាន់​មាន​អក្សរ​ខ្មែរ​យូនីកូដ ហើយ​មាន​បំណង​ចង់​ឲ្យ​ទូរសព្ទ​របស់​ខ្លួន​អាច​ ​ប្រើប្រាស់​អក្សរ​ខ្មែរ​បាន​ពេញ​លេញ ​នោះ​ក្រុម​ការងារ​CAUG នឹង​តម្លើង​ឲ្យ​ដោយ​មិន​យក​លុយ ក្នុង​កម្មវិធី​បារខែម​កំពង់​ចាម ​នៅ​ថ្ងៃ​ទី ២៤-២៥ សីហា​ខាង​មុខ​នេះ។លោក បូរី ឈុនឡេង Admin​ក្រុម​CAUG បាន​លើក​ឡើង​ថា ក្រុម​ការងារ​CAUG បើក​យុទ្ធនាការ​តម្លើង​ពុម្ព​អក្សរ​ខ្មែរ​លើ​Smartphone Android នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ប៉ុន្តែ​ក្រុម​របស់​លោក ធ្លាប់​ធ្វើ​ពីរ​ដង​រួច​មក​ហើយ គឺ​នៅ​បារខែម បាត់​ដំបង និង​សៀមរាប។ប្រធាន​ដឹកនាំ​ចលនា​រួម​ចំណែក​ពង្រីក​ការ​ប្រើប្រាស់​អក្សរខ្មែរ​ឲ្យ​ កាន់​តែ​មាន​វិសាលភាព​កាន់​តែ​ធំធេង​លើ​វិស័យ​បច្ចេកវិទ្យា​ទូរសព្ទ​ដៃ​ ដែល​បច្ចុប្បន្ន​ជា​និស្សិត​ជំនាញ​IT ឆ្នាំ​ទី ៣ នៅ​សៀមរាប​ លោក ឈុនឡេង​បន្ត​ថា ទូរសព្ទ​Android ស៊េរី​ទំនើប​គឺ​OS របស់​Smartphone នោះ​ត្រូវ​មាន​Version ចាប់​ពី 2.3.3 ឡើង​ទៅ។មូលហេតុ​ដែល​រុញ​ច្រាន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ខាង​លើ​នេះ គឺ​ដោយ​សារ​គេ​យល់​ថា​បើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាប​ជាង Android 2.3.3 Gingerbread ​នេះ​ជា​OS ស៊េរី​ចាស់​ណាស់​ទៅ​ហើយ ត្បិត​សព្វ​ថ្ងៃ​Android Smartphone បាន​អភិវឌ្ឍ​រូបរាង​រហូត​ដល់ 4.3 ទៅ​ហើយ។ការ​Update Moon OS ឲ្យ​ទៅ​ជា​ភាសាខ្មែរក្រុម​អ្នក​ប្រើប្រាស់​អ៊ែនដ្រយដ៍​កម្ពុជា ត្រូវ​បាន​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​ឡើង​ដោយ​ស្ថាបនិក​វ័យ​ក្មេង​Moon OS លោក ធីម ច័ន្ទឬទ្ធី កាល​ពី​ឆ្នាំ ២០០៨។ បច្ចុប្បន្ន​ក្រុម​CAUG នេះ​មាន​សមាជិក ១០នាក់​ ដែល​សុទ្ធ​តែ​អ្នក​មាន​ជំនាញ និង​ចំណេះ​ដឹង​លើ​ផ្នែក​Android OS មក​ពី ភ្នំពេញ ​មណ្ឌលគិរី ​និង​សៀមរាប។អាន៖ ខ្សែ​ជីវិត​ពិត​របស់​ធីម ច័ន្ទឬទ្ធីបើ​យោង​តាម​លោក បេ ចន្ត្រា ​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​ បាន​រំលឹក​ពី​បារខែម​ថា​ កម្មវិធី​នា​ថ្ងៃ​ទី ២៤-២៥ សីហា នៅ​ខេត្ត​កំពង់ចាម​ខាង​មុខ​ ​នៅ​សាកលវិទ្យាល័យ​ជា ស៊ីម កំចាយមារ​លើក​ទី​ ១០​ហើយ ដែល​ក្នុង​នោះ​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ ៦លើក ​សៀមរាប ២លើក បាត់ដំបង​ ១លើក និង​ក្រុង​ព្រះសីហនុ​ ១លើក។ បារខែម​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​ និង​ចែករំលែក​មួយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ឆ្នាំ ២០០៨ ​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ប្រើប្រាស់ អ្នក​ជំនាញ​IT វ័យ​ក្មេង ​Developer ម្ចាស់​អាជីវកម្ម​ ​សហគ្រិន អង្គការ ស្ថាប័ន​ដទៃ​ទៀត​ជា​ច្រើន ព្រម​ទាំង​វត្តមាន​របស់​សិស្សានុសិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​ចំណាប់​ អារម្មណ៍។មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ចំពោះ​ សកម្មភាព​មិន​គិត​ពី​កម្រៃ ដើម្បី​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ខ្មែរ​លើ​ទូរសព្ទ​ដៃ​ឲ្យ​កាន់​តែ​ទូលំទូលាយ ​នេះ? នរណា​ខ្លះ​ប្រើ​Android Smartphone ហើយ​អត់​ទាន់​អាច​ប្រើ​យូនីកូដ​ខ្មែរ​ពេញ​លេញ?
ប្រភព៖ Sabay

0 comments:

Post a Comment