តារាពីរដួងរបស់ផលិតកម្មហង្សមាសកញ្ញា ពេជ្រ សោភា និងកញ្ញា ឱក សុគន្ធកញ្ញា នឹងចេញដំណើរទៅសម្ដែងនៅលើ ទឹកដីសហរដ្ឋអាមេរិកនៅខែក្រោយនេះ រយៈពេលជាង១ខែ។
តារាល្បីប្រចាំផលិតកម្មហង្សមាសទំាងពីរក៏ត្រៀមកើបប្រាក់នៅទីនោះ ខណៈទីផ្សារក្នុងស្រុកហាក់ធ្លាក់ចុះ ព្រោះក្នុងរដូវវស្សា។រដូវវស្សាដែលធ្វើឲ្យទីផ្សារតារាធ្លាក់ចុះ ត្រូវបានកញ្ញាពេជ្រ សោភា ប្រាប់ថា ទទួលបានប្រាក់សមរម្យ ខណៈទីផ្សារក្នុងស្រុកហាក់ដូចជារយាលបន្តិច។ “យើងបានសម្ភាសន៍នៅស្ថានទូតរួចហើយ រង់ចាំតែការបង្ហើយការងារនៅក្នុងផលិតកម្មរួចចេញទៅតែម្ដង”។នេះទើបតែជាលើកដំបូងហើយ សម្រាប់ការសម្ដែងលើទឹកដីអាមេរិករបស់ពេជ្រ សោភា បន្ទាប់ពីនាងបដិសេធជាច្រើនលើកច្រើនសារ។ ទន្ទឹមគ្នានេះ ក៏ជាលើកទីមួយហើយដែរ ដែលតារាទាំងពីរប៉ះគ្នានៅលើឆាកក្រៅប្រទេសក្នុងប្រវត្តិសាស្ត្រ ចម្រៀងរបស់ខ្លួន។សោភា មិន ទាន់ប្រាកដថា ជំនួបគ្នាលើឆាកក្រៅប្រទេសនេះនឹងក្រសោបបានការគាំទ្រពីអ្នកនៅ នាយសមុទ្រយ៉ាងណានោះទេ។ ប៉ុន្តែអ្វីជាដើមចមនាំឲ្យអ្នកទាំងពីសម្រេចចិត្តចូលរួមសម្ដែង រួមគ្នាលើកនេះ គឺដោយសារស្គាល់អ្នកធានានៅអាមេរិកច្បាស់ ជាមនុស្សទុកចិត្តបាន។“ ពូកខ្ញុំច្រៀងជាលក្ខណៈក្រុមហ៊ុនអញ្ចឹង មួយសប្ដាហ៍ច្រៀងពីរដងប៉ុណ្ណោះ មិនយ៉ាប់យ៉ឺនពេកទេ”។កន្លងមក សូម្បីតែការសម្ភាសន៍នៅស្ថានទូតអាមេរិក ក៏មានភាពងាយស្រួលដែរសម្រាប់តារាទាំងពីររូបនេះ។

តារា ចម្រៀងមានកេរ្តិ៍ឈ្មោះមិនចាញ់មិនឈ្នះគ្នាទាំងពីរក្នុង ទ្រនំតែមួយ ត្រូវចំណាយពេលយ៉ាងហោចណាស់មួយខែដើម្បីបង្ហាញសមត្ថភាពរួមគ្នាលើ ឆាកសហរដ្ឋអាមេរិកលើកនេះ។ទោះយ៉ាងណាពេលនេះ តារាចម្រៀងចាស់វស្សាទាំងពីរ កំពុងប្រឹងប្រែងបញ្ចប់ការងារនៅផលិតកម្មហង្សមាសមុននឹងចេញដំណើរទៅ ក្រៅប្រទេស។ក្រៅអំពីចម្រៀងជាច្រើនបទដែលត្រូវបង្ហាញ ពេជ្រ សោភា ក៏ នឹងមានគម្រោងនាំយកវីដេអូឯកសារស្ដីពីជីវិតរបស់នាងទៅជាមួយផង ដែរ ដើម្បីបង្ហាញដល់ទស្សនិកជននៅទីនោះមុនពេលចាប់ផ្ដើមសម្ដែង។និយាយដល់នេះ សោភា បន្តថា៖ ” បទពិសោធន៍ ជាកញ្ចក់នៃជីវិតរបស់យើងត្រូវបង្ហាញឲ្យគេដឹង ដើម្បីលើកទឹកចិត្តខ្លួនឯង និងប្រឹងប្រែងក្នុងជីវិតរស់នៅ”។ជាមួយគ្នានេះដែរ កញ្ញាពេជ្រ សោភា ក៏បានសរសើរដល់ក្រុមការងារ Sabay TV ដែលបានចងក្រងឯកសារជាវីដេអូជីវិតពិតរបស់អ្នកនាង។“ខ្ញុំពេញចិត្តវីដេអូនោះ ដែលបានចងក្រងពីជីវិតរបស់ខ្ញុំបានយ៉ាងល្អ”។ទោះបីជាយ៉ាងណា ពាក់ព័ន្ធទៅនឹងដំណើរសម្ដែងរួមគ្នានេះ Sabay នៅតែមិនអាចសុំការបញ្ជាក់បន្ថែមពីតារាចម្រៀងល្បីឈ្មោះនាង ឱក សុគន្ធកញ្ញាបានឡើយនៅថ្ងៃនេះ។គ្រាន់តែចូលដល់រដូវវស្សា ទីផ្សារធ្លាក់ចុះសម្រាប់តារាចម្រៀងទាំង ពីរខាងលើ ស្រាប់តែទទួលការអញ្ជើញពីក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកភ្លាម។ផ្ទុយពីអ្នកសិល្បៈឯទៀត ដែលចេញទៅក្រៅប្រទេសម្ដងៗ ត្រូវប្រឹងប្រែងសម្ដែងដើម្បីបានលុយកាក់ច្រើននោះ អ្នកទាំងពីរមិនខ្វល់ពីរឿងនេះទេ គឺភាគីអ្នកធានាផ្ដល់តម្លៃខ្លួនសរុបតែម្ដង៕
ប្រភព៖ sabay
0 comments:
Post a Comment